សេវាភតិសន្យាហិរញ្ញវត្ថុ គឺជាប្រភពថវិកាដែលមានភាពបត់បែនងាយស្រួលសម្រាប់សហគ្រាស និងបុគ្គល។ សម្រាប់សហគ្រាស សេវាភតិសន្យាហិរញ្ញវត្ថុផ្ដល់ជូននូវហិរញ្ញប្បទានដែលមានដូចជាគ្រឿងចក្រ, រថយន្ត (រថយន្តទេសចណ៍ រថយន្តក្រុង រថយន្តដឹកទំនិញ) និងសម្ភារៈបរិក្ខារការិយាល័យ។ សម្រាប់បុគ្គល សេវាភតិសន្យាហិរញ្ញវត្ថុផ្ដល់ជូននូវហិរញ្ញប្បទានដែលមានដូចជារថយន្ត និងទំនិញប្រើប្រាស់មួយចំនួនទៀត។ |
គុណសម្បត្តិនៃសេវាភតិសន្យា ● នីតិវិធីដាក់ពាក្យស្នើសុំរហ័ស និងងាយស្រួលដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ● ការផ្តល់ហិរញ្ញប្បទាន និងការជួលក្នុងរយៈពេលវែង ជួយសម្រួលការគ្រប់គ្រងថ្លៃដើមកាន់តែងាយស្រួលសម្រាប់អតិថិជន ● លក្ខខណ្ឌ និង រយៈពេលពិសេស និងមិនតម្រូវឲ្យមានទ្រព្យបញ្ចាំ ● សេវាភតិសន្យាហិរញ្ញវត្ថុជាប្រភពផ្តល់មូលនិធិជំនួស ដើម្បីជួយអតិថិជនអាចបម្រុងមូលនិធិរបស់ខ្លួនប្រើប្រាស់លើវិស័យផ្សេងៗទៀតបាន |
សេវាភតិសន្យាហិរញ្ញវត្ថុ គឺជាការជួលដែលប្រព្រឹត្តទៅ ដោយក្រុមហ៊ុនភតិសន្យាក្នុងនាមភតិកៈទៅទិញទ្រព្យសម្បត្ដិណាមួយពីអ្នកផ្គត់ផ្គង់ក្នុងស្រុក ហើយជួលទៅឲ្យភតិកៈវិញដោយមានកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ និងកាលវិភាគសងប្រាក់។ |
នីតិវិធីនៃភតិសន្យា 1. ជ្រើសរើសសម្ភារៈបរិក្ខារ 2. ការដាក់ពាក្យស្នើសុំសម្រាប់ភតិសន្យាហិរញ្ញវត្ថុ 3. ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ 4. ចុះហត្ថលេខាលើកិច្ចសន្យាទិញជាមួយអ្នកផ្គត់ផ្គង់ 5. ភតិកៈទទួលយកសម្ភារៈបរិក្ខារតាមការព្រមព្រៀង 6. ការទូទាត់ប្រាក់ជូនអ្នកផ្គត់ផ្គង់សម្រាប់ទិញសម្ភារៈបរិក្ខារ 7. បង់ប្រាក់ជួលប្រចាំខែ |
ការលក់និងការជួលត្រឡប់មកវិញពាក់ព័ន្ធទៅនឹងក្រុមហ៊ុនភតិសន្យាដែលទិញទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ភតិកៈហើយបានជួលទ្រព្យសម្បត្តិនេះទៅឱ្យភតិកៈវិញក្រោមភតិសន្យាហិរញ្ញវត្ថុ ។ នៅក្នុងកិច្ចការជំនួញលក់និង ជួលត្រឡប់មកវិញ ភតិបតីក៏ជាអ្នកផ្គត់ផ្គង់ផងដែរ។ |
នីតិវិធីនៃភតិសន្យា 1. ការដាក់ពាក្យស្នើសុំសម្រាប់ភតិសន្យាហិរញ្ញវត្ថុ 2. ចុះហត្ថលេខាលើកិច្ចសន្យាទិញនិងកិច្ចសន្យាភតិសន្យាហិរញ្ញវត្ថុ 3. បង់ប្រាក់ជួលប្រចាំខែ |
|