back home

គ្រឹះស្ថានឯកជន

ភាសា: កម្ពុជាEnglish

Company Profile

ទីកន្លែង:ផ្ទះ > អំពីយើង

ក្រុមហ៊ុនឆាយលីសគ្រុប គឺជាទីកន្លែងល្អបំផុតសម្រាប់ហិរញ្ញិកពូកែ។


ក្រុមហ៊ុន ឆាយលីស ហូលឌីង លីមីធីត គឺជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុអន្ដរជាតិមួយ។ ក្រុមហ៊ុន ឆាយលីស រ៉ូយ៉ាល់ លីស៊ីង ម.ក គឺជាក្រុមហ៊ុនវិនិយោគរួមគ្នាថ្មីមួយរបស់យើង ដែលនឹងចាប់ដំណើរការនៅភ្នំពេញ ក្នុងខែមករា ឆ្នាំ ២០១៧។


ក្រុមហ៊ុន ឆាយលីស រ៉ូយ៉ាល់ លីស៊ីង ម.ក គឺជាក្រុមហ៊ុនវិនិយោគរួមបញ្ចូលគ្នារវាង ក្រុមហ៊ុនឆាយលីស គ្រុប និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺភតិសន្យាហិរញ្ញវត្ថុយានយន្ដ និង គ្រឿងចក្រ។ យើងខ្ញុំផ្ដល់ឱកាសសម្រាប់បេក្ខជនទាំងអស់ដែលមានស្មារតីក្រុម មានចិត្ដឧស្សាហ៍ព្យាយាម និង ការគិតសកម្ម ដើម្បីចូលរួមជាមួយពួកយើង។



ក្រុមហ៊ុន ឆាយលីស ហូលឌីង លីមីធីត ជាក្រុមហ៊ុនភតិសន្យាដែលត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារមូលប័ត្រតៃវ៉ាន់ ជាមួយនឹងបទពិសោធន៍អាជីវកម្មហិរញ្ញវត្ថុរយៈពេលជាង ៣៥ឆ្នាំមកហើយ និងមានប្រតិបត្ដិការនៅក្នុងប្រទេសជាច្រើនដូចជា៖ តៃវ៉ាន់ ចិន ថៃ វៀតណាម ម៉ាឡេស៊ី និង សហរដ្ឋអាមេរិក។ អាជីវកម្មស្នូលរបស់យើង គឺផ្ដល់នូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបទៅសហគ្រាសធុនតូច និង ធុនមធ្យម ដែលរួមមាន ជួល លក់ដោយបង់រំលោះ ការទិញបំណុលមានអប្បហារ និងហិរញ្ញប្បទានដោយផ្ទាល់។


ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានសក្ដានុពលបំផុត និងមានពហុអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាត្រូវបានបង្កើតឡើងជាបណ្ដុំក្រុមហ៊ុនវិនិយោគយុទ្ធសាស្រ្ដ ដែលវិនិយោគទៅលើវិស័យនានាជាច្រើន ដែលរួមមាន វិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ ធានារ៉ាប់រង រមណីយដ្ឋាន អប់រំ អចលនទ្រព្យ ពាណិជ្ជកម្ម និង វិស័យកសិកម្ម។


Company Profile


Core Value

ឆាយលីស គោរពតាមតម្លៃស្នូលទាំង ៤ ដើម្បីសម្រេចបេសកកម្មរបស់យើង ធ្វើជាក្រុមហ៊ុនហិរញ្ញវត្ថុល្អបំផុតប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក៖



1. តម្លៃ         - ច្នៃប្រឌិត ដើម្បីសម្រេចបានជ័យជំនះ


2. ការលូតលាស់      - បន្ដរៀនឥតឈប់ឈរ និង រក្សាចីរភាពការអភិវឌ្ឍន៍ឲ្យបានយូរអង្វែង


3. ទំនុកចិត្ដ          - ស្មោះត្រង់ គោរព និងមានកម្លាំងចិត្ដក្នុងការបម្រើអតិថិជន


4. វិន័យ   - មិនរួញរានឹងទំនួលខុសត្រូវ និងការការអនុវត្ដផែនការអាជីវកម្ម