back home

គ្រឹះស្ថានឯកជន

ភាសា: កម្ពុជាEnglish

​អំពីយើង

ទីកន្លែង:ផ្ទះ > អំពីយើង

ឆាយលីសជាក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិមួយ ដែលមានសាខាច្រើនជាង90 នៅទូទាំងអាស៊ី រួមមាននៅតៃវ៉ាន់ ចិន ថៃ ម៉ាឡេស៊ី វៀតណាម ភីលីពីន និងកម្ពុជា។


ក្រុមហ៊ុន ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក គឺជាក្រុមហ៊ុនវិនិយោគរួមបញ្ចូលគ្នារវាង ក្រុមហ៊ុនឆាយលីស គ្រុប និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺផ្តល់ឥណទានទៅលើ អារជីវកម្ម និង គ្រឿងចក្រ។ យើងខ្ញុំផ្ដល់ឱកាសសម្រាប់បេក្ខជនទាំងអស់ដែលមានស្មារតីក្រុម មានចិត្ដឧស្សាហ៍ព្យាយាម និង ការគិតសកម្ម ដើម្បីចូលរួមជាមួយពួកយើង។



ក្រុមហ៊ុន ឆាយលីស ហូលឌីង លីមីធីត ជាក្រុមហ៊ុនភតិសន្យាដែលត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារមូលប័ត្រតៃវ៉ាន់ ជាមួយនឹងបទពិសោធន៍អាជីវកម្មហិរញ្ញវត្ថុរយៈពេលជាង ៣៥ឆ្នាំមកហើយ និងមានប្រតិបត្ដិការនៅក្នុងប្រទេសជាច្រើនដូចជា៖ តៃវ៉ាន់ ចិន ថៃ វៀតណាម ម៉ាឡេស៊ី និង សហរដ្ឋអាមេរិក។ អាជីវកម្មស្នូលរបស់យើង គឺផ្ដល់នូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបទៅសហគ្រាសធុនតូច និង ធុនមធ្យម ដែលរួមមាន ជួល លក់ដោយបង់រំលោះ ការទិញបំណុលមានអប្បហារ និងហិរញ្ញប្បទានដោយផ្ទាល់។


ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានសក្ដានុពលបំផុត និងមានពហុអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាត្រូវបានបង្កើតឡើងជាបណ្ដុំក្រុមហ៊ុនវិនិយោគយុទ្ធសាស្រ្ដ ដែលវិនិយោគទៅលើវិស័យនានាជាច្រើន ដែលរួមមាន វិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ ធានារ៉ាប់រង រមណីយដ្ឋាន អប់រំ អចលនទ្រព្យ ពាណិជ្ជកម្ម និង វិស័យកសិកម្ម។


Company Profile